ថ្ងៃនេះ!ស្លាប់0៥​នាក់​ និង​របួសធ្ងន់-ស្រាល ១៨​នាក់​ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី ៤ខែធ្នូ

ភ្នំពេញ៖ ថ្ងៃនេះ!គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថា គិតពីរសៀលម៉ោង២ថ្ងៃទី៣ ដល់ម៉ោង ២រសៀលថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ​២០១៩​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ ៥​នាក់​ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​ ១៨​នាក់​(​ស្រី​ ៤​នាក់​)​ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​ ២៣​នាក់​ នៅ​ថ្ងៃ​ទី​០៤​ ខែធ្នូ​នេះ​ គឺ​កើតឡើងដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​ ១៣​លើក​ ។

ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,​ រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ៕

មតិ