នគរបាល​កំពុង​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​នៅ​ក្នុង​សង្កាត់​ព្រែក​ឯងដកហូតបានជាង២០គីឡូក្រាម

ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៩នេះនគរបាល​ក្រុងភ្នំពេញ​ សហការ​​​ជាមួយ​នគរបាល​ខណ្ឌ​ច្បារអំពៅ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​ថ្នាំញៀន​មួយ​កន្លែង ក្នុង​ហាង​ «ទន្លេ​មាស​តន្ត្រី» ស្ថិត​ក្នុង​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ ។

នគរបាល​ បាន​ប្រាប់​ថា​ ការ​បង្ក្រាប​ទីតាំង​នេះ​ បន្ទាប់ពី​កម្លាំង​ជំនាញ​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​បាន​ចំនួន​៤​នាក់​នៅ​ក្នុង​សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​​ ហើយ​ការ​បង្ក្រាប​នេះ​ តាម​ការ​អះអាង​បញ្ជាក់​ថា​ ដក​ហូត​គ្រឿងញៀន ​បាន​​ប្រមាណ​២១​គីឡូក្រាម​ហើយ ​គិត​ត្រឹម​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ៕

 

មតិ