ផ្ទះពលរដ្ឋរាប់រយខ្នងនៅស្រុកព្រៃនប់កំពុងរងការខូចខាត មានតិចមានច្រើនដោយសារខ្យល់ព្យុះរដូវរំហើយ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុះផ្ទះពលរដ្ឋរាប់រយខ្នង នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ កំពុងប្រឈមរងគ្រោះដោយសារខ្យល់ព្យុះ កត្តិក រដូវរំហើយ មានខ្លះត្រូវខូចខាតកម្រឹតស្រាល ខ្លះទៀតក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ ប៉ុន្តែអ្វីដែលអ្នកស្រុកព្រួយបារម្ភនោះគឺព្យុះកត្តិកនេះនៅបន្តររហូតដល់ថ្ងៃនេះ ។

មន្ត្រីអាជ្គាធរមូលដ្ឋានបានប្រាប់ថា ករណីខ្យល់ព្យុះរដូវរំហើយ ដែលហៅថាខ្យល់កត្តិកនេះបានបោកបក់ពីភ្នំកំចាយ បូកគោ នៅថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩នេះ និងនៅបន្តរ មកដល់ថ្ងៃទី៤ខែធ្នូ នេះទៀត មិនទាន់ថមថយនៅឡើយទេ។

បើតាមមន្ត្រីដែលចុះពិនិត្យ និងស្រង់ព័ត៍មានបឋមអោយដឹងថា មានលំនៅដ្ឋានពលរដ្ឋ ចំនួន
៥៦៩ខ្នងបានរងការខូចខាតតិចនិងច្រើន នៅក្នុងឃុំចំនួន៤គឺឃុំវាលរេញ ឃុំសាមគ្គី ឃុំទឹកល្អក់និងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ទោះជាយ៉ាងនេះក្តីមន្ត្រីមូលដ្ឋានតាមឃុំនិមួយៗរាយការណ៍ថា មិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយសូមអំពាវនាវដល់ថ្នាក់ដឹកនាំមរត្តាជួយសង្គ្រោះផង។

សូបមបញ្ជាក់ថា ឃុំទាំង៤ ដែលរងគ្រោះនេះ ស្ថិតនៅស្របតាមបណ្តោយផ្លូវជាតិលេខ៣(វាលរេញ-កំពត)ដែលនៅជិតជើងភ្នំកំចាយ បូកគោ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕

 

មតិ