រថយន្តកុងតឺនរ័បុករថយន្តតួរីស ខ្ទេចខ្ទីរអស់មួយចំហៀងតែសំណាងល្អគ្មានអ្នករបួស

ដោយះវណ្ណះ/
ខេត្តព្រះសីហនុះ រថយន្តកុងតឺនរ័បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូត មកបុករថយន្តតួរីស(sumyong) បង្ករឲ្យរថយន្តតួរីសខូចខាតយ៉ាងដំណំ ហើយបន្តរក្រឡាប់ ធ្លាក់ចូលប្រឡាយនៅចំណុចចំការដូងប្រេង តែសំណាងល្អមិនមានជនរងគ្រោះ។

ករណីនេះកើតឡើងនៅចន្លោះគីឡូ ១៦០-១៦១ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៤ខែ ធ្នូ ឆ្នាំ២០១៩។

មន្ត្រីប៉ូលីសមូលដ្ឋានបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើង រវាងរថយន្តកុងទឺន័រពណ៌បៃតង មានស្លាកលេខភ្នំពេញ ៣E-៦៤៤២មានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញអ្នកបើបរ(រត់គេចខ្លួន)
និងរថយន្តតួរីស Sumyongពណ៌បៃតងពាក់ស្លាកលេខព្រះសីហនុ ២A៩៨៨៣មានទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ ឈឿន ប្រុស ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្កឡើងដោយរថយន្តកុងទឺន័ររេចង្កូតទៅខាងឆ្វេងផ្លូវក៏បានទៅប៉ះនឹងងរថយន្តSumyongពីចំហៀងខាងឆ្វេង ដោយរថយន្តកុងទឺន័រមិនទាន់អស់ល្បឿនបានជ្រុលទៅធ្លាក់ប្រឡាយចំការដូងប្រេងបណ្ដោលអោយក្រឡាប់និងធ្វើអោយបាក់របាំងបង្គោលថ្មចំណោត០១ដើមបង្គោលសម្គាល់លូ០២ដើមចំណែករថយន្តSumyongក៍រងកាខូចខាតដែរ ប៉ន្តែពុំមានមនុស្សរងគ្រោះធ្ងន់ធ្ងរទេ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកាពារកន្លែងកើតហេតុនិងប្រមូលវត្ថុតាង យកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីបន្តរនិតិវិធីច្បាប់៕

 

 

មតិ