
ភ្នំពេញ ៖ ថ្ងៃនេះ!មនុស្សស្លាប់៨នាក់(ស្រី១នាក់) និងបានបង្កឲ្យមានអ្នករងរបួសធ្ងន់-ស្រាល ២០នាក់(ស្រី៣នាក់) ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនេះបើ គិតពីរសៀលម៉ោង២ថ្ងៃទី២ ដល់ម៉ោង ២រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិនគោរពសិទ្ធ បត់មិនប្រកាន់ស្តាំជាដើម ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ, រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២៨នាក់ នៅថ្ងៃទី៣ ខែធ្នូនេះ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ១៥លើក ៕