បុរសម្នាក់ស្លាប់នៅព្រៃក្បែរផ្លូវ ដោយមានម៉ូតូ១គ្រឿងផង សង្សយ័ជិះម៉ូតូដួលដោយខ្លួនឯង នៅស្រុកកូនមុំ

ខេត្តរតនគិរី÷ បុរសម្នាក់បានស្លាប់ នៅកណ្តាលព្រៃមួយកន្លែងដោយមានម៉ូតូ១គ្រឿងនៅក្បែរ សាកសពផង សមត្ថកិច្ចសង្សយ័ថា ជិះម៉ូតូដួលដោយខ្លួនឯង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ ទាបភ្លឺ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចចម្ការ តា គុណ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈួន សុគុន្ធ (ហៅ វ៉ា) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី បាក់.ក បាក់ឆ្អឹង ថ្ពាល់ខាងស្តាំ និងជាំដើមទ្រូង ហើយសមត្ថកិច្ចមិនបានបញ្ជាក់ពីម៉ូតូ១គ្រឿងដែលជនរងគ្រោះជិះម៉ាកអ្វី និងស្លាកលេខនោះនៅឡើយទេ។

ជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា នៅកន្លែងកើតហេតុ ជនរងគ្រោះពិតជាជិះម៉ូតូដួលដោយខ្លួនឯងធ្វើឲ្យបាក់.ក បាក់ឆ្អឹងថ្ពាល់ខាងស្តាំ និងជាំដើមទ្រួងពិតប្រាកដមែន មិនមែនជារឿងឃាតកម្មឡើយ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិ