មុខរបរចង្រៃ!មិនទាន់បានកាច់ សោម៉ូតូផង ជួបប៉ូលីស វាយខ្នោះដៃបាត់

ភ្នំពេញ​៖​ លោកនាយប៉ុស្ដិ៍នគបាល​ចោមចៅ​ទី​៣​ ដឹកនាំកំលាំងល្បាត
ប្រទះឃេីញជនសង្ស័យ៣នាក់កំពុង​ជិះម៉ូតូមួយគ្រឿង​ សមត្ថកិច្ចហៅសួរនាំឆែកឆេរ​រកឃេីញឧបករណ៍សម្រាប់កាច់សោរ ក ​ម៉ូតូ​កាលពីវេលាម៉ោង​២០និង១០​ នាទី​ថ្ងៃ​ទី​៥​ វិច្ឆិកា​២០១៩​ នៅចំណុចផ្លូវបេតុង​ ភូមិជម្ពូវ័ន២​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​។
ជនសង្ស័យ​ប្រេីប្រាស់សារធាតុញៀន​ទាំង៣នាក់ ប្រើមធ្យោបាយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយស៊ីគី​និច​ពណ៌​ខ្មៅ​ពាក់ស្លាកលេខ​ភ្នំពេញ​1GK-1287 ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែនជ័យ​ ដេីម្បី​សួរនាំ​ និងបន្តអនុវត្តតាមនិតិវិធីច្បាប់៕

 

មតិ