ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៍កម្មនិងសំណង់អញ្ជើញចុះពិនិត្យផ្លូវថ្មីក្រវ៉ាត់ក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/នៅរសៀលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ អមដំណេីរដោយ ឯកឧត្ដម យស ឆោមណារ៉ាឌី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរេីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ បានអញ្ជេីញពិនិត្យការស្ថាបនាផ្លូវដែលស្ថិតក្នុងគំរោង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដោយចុះពិនិត្យមើលផ្លូវក្រវ៉ាត់ក្រុង ចេញពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូត ដល់ឆ្នេររាម និងបានបន្តដំណើរពិនិត្យផ្លូវ ជំទាវម៉ៅ ចូលមកក្រុងព្រះសីហនុ។

បើតាមមន្ត្រីសាលាខេត្តព្រះសីហនុអោយដឹងផងដែរថានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នឹងអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវទាំង៣៤ ខ្សែក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកពិធីនេះនឹងប្រារព្ធឡេីងនៅឆ្នេរឯករាជ្យ៕

 

 

មតិ