រថយន្តតូចកែឆ្នៃមួយគ្រឿងឆេះខ្ទេចសង្សយ័ឆ្លងចរន្តភ្លើង

ដោយះវណ្ណះ/
ខេត្តព្រះសីហនុះរថយន្តកែឆ្នៃ ដឹកភ្ញៀវមួយគ្រឿង ត្រូវបានឆាបឆេះសន្ធសន្ធៅ ធ្វើឲ្យខូចខាតស្ទើរទាំងស្រុង ដោយសង្សយ័ថា បណ្តាលមកពីឆ្លងចរន្តភ្លើង។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មានរថយន្តមួយគ្រឿងឆាបឆេះជាអគ្គិភយ័នៅតាមផ្លូវម្តុំខាងមុខ ខារ៉ាអូខេរាត្រីសំណាងក្នុងភូមិ៣សង្កាត់លេខ៤ក្រុង-ខេត្តព្រះសីហនុកាលពីម៉ោងជាង៣យប់ទៀបភ្លឺថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៩នេះ ។

ប្រភពដដែលឲ្យដឹងទៀតថា រថយន្តដែលឆេះនេះជារថយន្តតូចកែឆ្នៃ(ដូចរុឺម៉ក) សម្រាប់ដឹកភ្ញៀវ និងថាករណីនេះទំនងជាកើតឡើងដោយឆ្លងចរន្តភ្លើង ហើយពុំមានមនុស្សរងគ្រោះថ្នាក់ទេ។

ទោះជាយ៉ាងនេះក្តី អាជ្ញាធរដែនដីសូមធ្វើការអំពាវនាវដល់ពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ចំពោះភ្លើងផ្សែង ព្រោះនេះជារដូវរំហើយ និងប្រាំងរាំស្ងួតហើយ ៕

 

 

មតិ