មន្ត្រីយោធា បីនាក់រងរបួសធ្ងន់ស្រាលដោយជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯង

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ មន្ត្រីយោធា មានឋានន្តរសក្កិ ជាឧត្តមសេនីយ៍ផង ជាវរះសេនីយ៍ផងចំនួនបីនាក់បានរងរបួសធ្ងន់ស្រាល ក្នុងឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដោយខ្លួនឯង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣៥នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នៅត្រង់ចំណុចភ្នំវាលទោង ស្ថិតនៅក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ត្រេអុី ពាក់ស្លាកលេខ ៣.៣០៥៦ ខ.ម បើកបរដោយឈ្មោះ ផាត់ សឿង ភេទប្រុស ឋាន:ឧត្តមសេនីយ៍ទោ មានតួរនាទីជាប្រធានកងដឹកជញ្ជូន នៅទីបញ្ជាការដ្ឋានកងអង្គរក្ស កងអនុសេនាធំលេខ១៤៤ បណ្តាលឲ្យរងរបួសជាទម្ងន់។

អ្នករួមដំណើរ២នាក់១.ឈ្មោះ ចក់ សុីធន់ ឋានៈវរសេនីយ៍ឯក មានតួនាទី ជាជំនួយការ ឯកឧត្ដម ឆាយ ធុល មេបញ្ជាការរងទី១កងអង្គរក្សសម្តេចតេជោ ហ៊ុន សែន រងរបួសស្រាល។ រីឯម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសស្រាល។

រថយន្តនោះបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុភ្នំវាលទោង ក៏បានជាន់ហ្វ្រាំងខ្លាំងពេក ទើបបណ្តាលឲ្យរអិលធ្លាក់ផ្លូវចូលប្រឡាយក្រឡាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍បានដឹកបញ្ជូនអ្នករងបួសធ្ងន់ទៅសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាស ខេត្តរតនគិរី៕

 

 

មតិ