វេទិការសាធារណៈជាមួយមន្រ្តីរាជការកងម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងយុវជន នៅក្នុងស្រុកវើនសៃ

ដោយះចាន់ពុទ្ធា/
ខេត្តព្រះសីហនុះ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី បានបើកវេទិការសាធារណៈ ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងយុវជននៅស្រុកវើនសៃខេត្តរតនគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។​

វេទិការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី។ អញ្ជើញចូលរួមនាឱកាសនោះមាន ឯកឧត្តម លោកជំទាវសមាជិក សមាជិការ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី ឯកឧត្តម ជាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត លោកអភិបាលអភិបាលរងស្រុក
កងកំលាំងប្រដាប់អាវុធ លោកមេឃុំ មេភូមិ និងក្មួយៗជាយុជនសរុបប្រមាណជិត៣០០នាក់។

វេទិការសាធារណៈនេះ បានប្រព្រឹត្តទៅ ដោយបានផ្តលឱកាសអោយអាជ្ញាធរមូលដ្ឋានភូមិឃុំ​មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធបានលើកឡើងពីបញ្ហាប្រឈមនានានិងសំណូម ដើម្បីអោយក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី និងមន្ទីរ អង្គភាពជំនាញនានាដែលពាក់ព័ន្ធធ្វើការបំភ្លឺ និងរួមគ្នាដោះស្រាយ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរីបានមានប្រ​សាសន៍​ថា៖ ការធ្វើវេទិការនៅពេលនេះដើម្បី ផ្តល់ឱកាសដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក៏ដូចជាយុវជនបានលើកឡើងបញ្ហា សំណើរ សំណូមពរផ្សេងៗ​ដែលពួកគាត់ជួបប្រទះ ហើយពិភាក្សាគ្នាដោះស្រាយ ក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត ស្រុក និងមន្រ្តីជំនាញដោយឈរលើគោលការណ៍គណនេយ្យភាព តម្លា​ភាព និងសមធម៌។

ឯកឧត្តមបានមានប្រសាសន៍បន្តថា វេទិការសាធារណៈនេះក៏ជាការឆ្លុះបញ្ចាំងអោយឃើញពីការអនុវត្តការងាររបស់មន្រ្តីជំនាញដែលបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវផ្លាស់ប្តូរឥរិយាបទដែលមិនល្អចេញ ដូច​ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី​នៃព្រះ​រាជា​ណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាល និងវះកាត់។

ឯកឧត្តម ក៏បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះប្រទេសជាតិរបស់យើងកំពុងស្ថិតក្នុងសន្តិភាព និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមសាមគ្គីគ្នាថែរក្សា នូវសុខសន្តិភាព នេះឱ្យបាន គង់វង្ស។

ទន្ទឹមនឹងនោះ ​ថ្នាក់ដឹកនាំ​គ្រប់​លំ​ដាប់ថ្នាក់ ជាពិសេសរដ្ឋបាលស្រុក ត្រូវបង្កើនការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា មានតម្លាភាព ត្រឹមត្រូវ ច្បាស់លាស់៕

 

 

មតិ