នាវាកងទព័ជើងទឹកសហពន្ធ័រុស្សីចូលចតនៅកំពង់ផែអន្តរជាតិសមុទ្រ ខេត្តព្រះសីហនុ បំពេញទស្សនកិច្ចជាមិត្តភាព

ដោយះ វណ្ណះ/
ខេត្តព្រះសីហនុ/ដូចការគ្រោងទុក នៅវេលាថ្ងៃត្រង់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៩នេះ នាវាហ្វឹកហ្វឺនកងទព័ជើងទឹកសហពន្ធ័រុស្សីមួយគ្រឿងប្រចាំតំបន់Baltic ឈ្មោះ PEREKOP បានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងដំណើរបំពេញទស្សនកិច្ចជាមិត្តភាពនៅប្រទេសកម្ពុជារយៈពេល0៤ថ្ងៃ រហូតដល់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៩ ។

មន្ត្រីកងទព័ជើងទឹកកម្ពុជាបានប្រាប់ថា នាវានេះមាន ៖
-បណ្តោយ 138m
-ទទឹង 17.2m
-ជម្រៅទឹក 5.53m
-ទំងន់ផ្ទុក 7270តោន
-ចំនួននាវិកសរុប 399​ នាក់
ដឹកនាំដោយមេបញ្ជាការនាវា និងជាប្រធានប្រតិភូលោក​វរនាវីឯក​ CHEROKOV Vladimir។

មន្ត្រីកងទព័ជើងទឹកកម្ពុជាថ្លែងប្រាប់បណ្តាញពត៌មានថា ដំណើរចូលចតរបស់នាវាកងទព័ជើងទឹករុស្សីនេះ ក៍ដូចជាការចូលចតរបស់នាវាកងទព័ជើងទឹកពីបណ្តាប្រទេសផ្សេងៗទៀតដែរ ។ដែលចូលចតកំពង់ផែសមុទ្រប្រទេសកម្ពុជា ជាបន្តបន្ទាប់កន្លងមក គឺជាផ្នែកមួយនៃទំនាក់ទំនង មិត្តភាពរវាងកងទព័ជើងទឹកកម្ពុជានិងកងទព័ជើងទឹកពីបណ្តាប្រទេសនានាដែលមាននាវាកងទព័ជើងទឹកចូលចតកន្លងមក។

ឧទាហរណ៍មានដូចជានាវាកងទព័ជើងទឹកពីប្រទេសចិន ប្រទេសអាមេរិក ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌាជាដើម។

តាមគម្រោងនៃទស្សនកិច្ចនេះ មេបញ្ជាការនាវាហ្វឹកហ្វឺនកងទព័ជើងទឹករុស្សីនឹងចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការ មេបញ្ជាការរងកងទព័ជើងទឹកកម្ពុជា និងមានកម្មវិធីទស្សនកិច្ចទៅកាន់តំបន់ទេសចរណ៍ ពាណិជ្ជកម្មមួយចំនួន ក៍ដូចជាលេងកីឡារួមគ្នារវាងកងនាវិកកម្ពុជា រុស្សីផងដែរ៕

 

មតិ