ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ

 

កំពង់ឆ្នាំង៖មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោងជាង១៨ល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករឡើងរវាងម៉ូតូម៉ាក​Suzuki Smas ពណ៌ខ្មៅ ពាក់ស្លាកលេខ​កំពង់ធំ 1A​-7727 និង
រថយន្តម៉ាក Kia ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B- 8197 ក្នុងទិសដៅច្រាស់គ្នា ។

អ្នកបើកបរម៉ូតូឈ្មោះ គឺម សុភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង​ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង អ្នករួមដំណើរជាមួយឈ្មោះ វុន ដេត ភេទប្រុស អាយុ១៨ឆ្នាំ​ ជនជាតិខ្មែរ​ នៅភូមិតា មល់ក្រោម ឃុំកោះថ្កូវ ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់។

ចំពោះអ្នកបើកបររថយន្ត ក្រោយពេលកើតហេតុបានរត់គេចខ្លួន រីឯមធ្យោបាយបង្ករ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនិតិវិធី ៕

 

មតិ