បវេសនកាលសិក្សាឆ្នាំ២០១៩/២០២០នៅខេត្តរតនគីរី

ដោយះចាន់ ពុទ្ធា/
ខេត្តរតនគីរីះឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីបានធ្វើការអំពាវនាវអោយសិស្សានុសិស្សទាំងអស់ ជាអ្នកបន្តវេនជំនាន់ក្រោយ ត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ មានគុណធម៌ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់ខ្លួនស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ។

ការអំពាវនាវខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩ ក្នុងឱកាសបើកបវេនកាលឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ។​ឯកឧត្តមបន្តថា៖ សិស្សានុសិស្សជាយុវជនជំនាន់ក្រោយបង្កើនសមត្ថភាពចំណេះដឹង និង ចៀសអោយឆ្ងាយនូវអំពើអបាយមុខនានាក្នុងសង្គម ត្រូវតែខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង និង ជំនាញអោយបានប្រសើរដើម្បីក្លាយជាទំពាំងស្នងឫស្សីជាអ្នកបន្តវេនអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្មួយៗសិស្សានុសិស្សនិងយុវជនយុវនារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲបានខ្ជាប់ខ្ជួន ត្រូវចូលរួមឲបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍន៍សាលារៀន និង សង្គមជាតិយើង។ក្មួយៗត្រូវចង
ចាំថា បើស្រឡាញ់ខ្លួនយើង ស្រឡាញ់ឪពុកម្តាយ និង ស្រឡាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឲឆ្ងាយពីគ្រឿងញៀន ត្រូវចេះណែនាំមិត្តភក្តិពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន។​

ជាពិសេស ត្រូវមានការភ្ញាក់រលឹក ចេះស្រវា ស្រទេញ យកចំណេះដឹងជំនាញ វិជ្ជាជីវៈសម្រាប់ជីវិតផ្ទាល់ខ្លួនឱ្យបានប្រកប
ដោយភាពថ្លៃថ្នូរហើយក្មួយៗត្រូវយល់ឲ្យបានច្បាស់ថាចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ, ជាទ្រព្យគាប់ប្រសើរពុំអាចចោលួច ឬ ឆក់យកបានឡើយ ប្រើច្រើនកាន់តែកើនឡើង និងអាច រួម ចំណែកអភិវឌ្ឍសង្គម លើកតម្កើងកិត្យានុភាពជាតិឱ្យ កាន់តែខ្ពស់ត្រដែត និង ចម្រើនរុងរឿងប្រកបដោយសុខដុមរមនា។

ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរី បានជំរុញឲ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូទាំងអស់ សូមចូលរួមទាំង
អស់គ្នា រឹតបន្តឹងទាំងការបង្រៀន និងការរៀន ការគោរពវិន័យសាលា ធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទាំងអស់ ខំប្រឹងរៀន
សូត្រ មានចំណេះដឹង ពិតប្រាកដ ក្លាយជាទំពាំងស្នងឫស្សីជា សរសរទ្រូងរបស់ ប្រទេសជាតិ ទៅថ្ងៃអនាគត។ ដោយឡែក សម្រា​ប់ មាតា បិតា អាណាព្យាបាលសិស្ស ត្រូវ ផ្ដល់ឱកាស និងលទ្ធភាពដល់កូនៗក្នុងការសិក្សារៀនសូត្រនិងរួមចំណែក
ក្នុងការតាមដានកូនចៅរបស់ខ្លួនឲ្យបានជាប់លាប់ដើម្បីតម្រង់ទិសឲ្យពួកគេដើរលើផ្លូវត្រូវ ទើបសម្រេច បានជោគជ័យក្នុងការសិក្សា។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរីបានឲដឹងថា វិស័យអប់រំនៅខេត្តរតនគិរី បច្ចុប្បន្នទទួលបាននូវការអភិវឌ្ឍន៍ជាបន្តបន្ទាប់ មានគ្រូល្អ សិស្សពូកែ សាលាល្អ ដែលទាំងនេះ គឺជាការវិវឌ្ឍន៍ថ្មីមួយ នៃវិស័យអប់រំនៅខេត្តដាច់ស្រយ៉ាលមួយនេះដែលកត្តានេះបានឆ្លើយតបទៅចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡាឆ្លើយទៅ នឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលជាមួយនឹងការប្តេជ្ញាឲបានមុំទី១ គឺការពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ៕

 

មតិ