កម្ពុជាបង្ហាញសក្ដានុពលទេសចរណ៍របស់ខ្លួនដល់អ្នកវិនិយោគ និងទេសចរជប៉ុន

ភ្នំពេញ ÷នាឱកាសនៃការចូលរួមពិព័រណ៍សកលលោក-ជប៉ុន នៅទីក្រុងអូសាកា ក្រៅពីការចូលរួមជាវាគ្មិននាវេទិកាតុមូលរដ្ឋមន្ត្រី រៀបចំដោយអង្គការទេសចរណ៍ពិភពលោក ជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីវប្បធម៌ សិល្បៈ និងទេសចរណ៍ម៉ាឡេស៊ី ជំនួបទ្វេភាគីជាមួយអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងជំនួបទ្វេភាគីជាមួយប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍ជប៉ុន លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក អ៉ឹង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានអញ្ជើញ ទស្សនាស្តង់ពិពរ័ណ៍ទេសចរណ៍អន្តរជាតិ ក្នុងនោះក៏មានស្តង់ទេសចរណ៍កម្ពជា ដែលមានលក្ខណល្អប្លែក និងបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិយ៉ាងខ្លាំង។

បន្ទាប់មកលោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតបានអញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow and Cambodia Night) នៅរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ដែលមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍មកពីទ្វីបអាហ្វ្រិក អឺរ៉ុប អារ៉ាប់ អាស៊ី ជាអាទិមកប្រទេសអូហ្កោដា ម៉ាឌីវ ម៉ុងហ្កោលី អេហ្ស៊ីប ឡាវ ភូមា ។ល។

ក្រុមប្រឹក្សាធុរកិច្ចវប្បធម៌កម្ពុជា-ជប៉ុន សារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ជប៉ុន ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ ក្នុងនោះមានក្រុមហ៊ុនជប៉ុនប្រមាណ ២០០ក្រុមហ៊ុន ព្រមជាមួយនឹងការរៀបចំស្តង់ពិពរ័ណ៍ទេសចរណ៍កម្ពុជាតាមរចនាបទដ៏ទាក់ទាញ។

នាឱកាសនោះ គណៈប្រតិភូ និងភ្ញៀវអន្តរជាតិបានចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងអំពីប្រពៃណីវប្បធម៌ អរិយធម៌ខ្មែរ និងសក្ដានុពលវិនិយោគទេសចរណ៍កម្ពុជា តាមរយៈទស្សនីយភាពសិល្បៈ និងបទបង្ហាញដោយក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ANA ក្រុមប្រឹក្សាធុរកិច្ចវប្បធម៌កម្ពុជា-ជប៉ុន និងក្រុមហ៊ុនសុខា អូតែល និងរីស៊ត។

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូតក៍បានបង្ហាញអំពីកំណើនសេដ្ឋកិច្ចកម្ពុជា គោលនយោយបាយអភិវឌ្ឍទេសចរណ៍វប្បធម៌ ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ក៏ដូចជាទេសចរ និងអ្នកវិនិយោគជប៉ុន មកកម្ពុជា ដោយបានលើកឡើងថា កម្ពុជាមានសុខសន្តិភាពរឹងមាំ ស្ថេរភាពនយោបាយល្អ។

នាឱកាសចូលរួមកម្មវិធីរាត្រីផ្សព្វផ្សាយនោះប្រទេសមួយចំនួនក៏បានបង្ហាញអំពីការចាប់អារម្មណ៍ជំរុញឲ្យ មានការចុះអនុស្សរណយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នាពេលអនាគតជាមួយកម្ពុជា ដូចជា ម៉ុងហ្កោលី អេស្ស៊ីប ម៉ាឌីវ ជាដើម។មានរូប។

 

មតិ