វ៉ិកវរហើយ ! ជនសង្សយ័ប្រើប្រាស់និងចែកចាយថ្នាំញៀន១៦នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួននៅក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ សមត្ថកិច្ចប្រមូលអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀនបានចំនួនមួយក្រុមមានគ្នីគ្នាដល់ទៅ១៦នាក់សុទ្ធតែជាជនជាតិខ្មែរ នៅក្នុងទីក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍ពីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុអោយដឹងថា កម្លាំងមន្ទីរជំនាញយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថក្រុង ចុះបង្រ្កាបករណីលួច និងចែកចាយ ប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ (ម្តុំអតីតសណ្ឋាគារ O C) ឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់ (ស្រី០៣នាក់)នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
ជនសង្សយ័ទាំងនោះមាន=
1/ ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ52ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ
មានទីលំនៅ ភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
2/ឈ្មោះ ញាន សូត្រ ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
3/ ឈ្មោះ ឌុក ចិត្រា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
4/ ឈ្មោះ សាំ សៅ (ហៅអាត្រេន) ភេទប្រុស អាយុ13ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
5/ ឈ្មោះ រិត វាសនា (ហៅស្នា) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
6/ ឈ្មោះ ខាន់ បូរ៉ា (ហៅរ៉ា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់
មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
7/ ឈ្មោះ អុី ម៉ាប់ (ហៅអាម៉ាប់) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ04 សង្កាត់04
ក្រុងព្រះសីហនុ។
8/ ឈ្មោះ សុក សំបូរ (ហៅអាជាង) ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
9/ ឈ្មោះ កែវ សាយ (ហៅអាមៃឃើ) ភេទប្រុស អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
10/ ឈ្មោះ សុវណ្ណ ពេជ្រ (ហៅអាវណ្ណ) ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
11/ឈ្មោះ ផុល គឹមសាន្ត (ហៅអាសាន) ភេទប្រុស អាយុ16 ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
12/ ឈ្មោះ ចាន់ ស្រីភណ្ឌ (ហៅស្រីទ្រីត)
ភេទស្រី អាយុ22ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លាងចាន មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
13/ ឈ្មោះ អ៊ួន ជាតា (ហៅអាតា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
14/ ឈ្មោះ អេង ប៉ៃណៃ (ហៅអាណៃ) ភេទប្រុស អាយុ16ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅភូមិ04សង្កាត់04 ក្រុងព្រះសីហនុ។
15/ ឈ្មោះ កែវ ស្រីយ៉ា (ហៅយ៉ា) ភេទស្រី អាយុ41ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
16/ ឈ្មោះ ស សី (ហៅអាសី) ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់
មានទីលំនៅភូមិ04 សង្កាត់04 ក្រុងព្រះសីហនុ។
ចាប់យកវត្ថុតាងរួមមាន៖
១/ ម្សៅសថ្លាចំនួន០១កញ្ចប់តូច
២/ម៉ូតូចំនួន១១គ្រឿង
៣/រម៉ក់កង់បីចំនួន០២គ្រឿង
៤/ដាវសាំម៉ូរៃចំនួន០៤ដើម
៥/ដែកជន្ទាសឡានចំនួន០២ដើម
៦/ដង្កាប់កាត់ដែកចំនួន០១
៧/ញរញួរចំនួន០១
៨/បំណែកគ្រឿងម៉ូតូមួយចំនួន
៩/សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន
១០/សម្ភារៈសម្រាប់សោរដោះម៉ូតូមួយចំនួន
១១/ទូរស័ព្ទចំនួន០៤គ្រឿង
១២/ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
១៣/ដែកកេះចំនួន២១
១៤/សោរម៉ូតូចំនួន០៤
១៥/ស្លាកលេខម៉ូតូចំនួន០១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរ
បន្តនិីតិវិធី៕

 

មតិ