ជំងឺប៉េស្ត៍ជ្រូកអាហ្វ្រីកជាប់ផុងនៅស្រុកខ្មែរនៅឡើយ

ភ្នំពេញ÷ជំងឺប៉េស្តិ៍ជ្រូកអាហ្វ្រីកបន្ទាប់ពីបាត់អស់នៅចិននិងវៀតណាម វាបានរាគត្បាតចូលមកស្រុកខ្មែរជាច្រើនខែកន្លងមកនេះ ជំងឺនេះនៅតែវិលវល់ និងកំពុងតែជាប់ផុងនៅកម្ពុជានៅឡើយទេនេះបើតាមលោកប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាប្រាប់អោយដឹងនៅថ្ងៃនេះ។

លោកស៊្រុនពៅ ប្រធានសមាគមប្រាប់អោយដឹងថាជំងឺប៉េស្ត៍ជ្រូកអាហ្វ្រីកនេះឃើញសភាពស្ងាត់ៗ កុំអាលថាវាបាត់អស់ដូចនៅវៀតណាមនិងចិនអោយសោះវាកំពុងរាតត្បាតវិលទៅវិលមកតាមខេត្តនីមួយៗវាផ្ទុះនៅខេត្តសៀមរាប ហើយរាលឆ្លងមកខេត្តបន្ទាយមានជ័យ រួចវាចូលមកខេត្តបាត់ដំបង។ល។មានខេត្តខ្លះជំងឺនេះវាត្រឡប់មករាតត្បាតជាលើកទី2ដូចជាខេត្តកណ្តាល ខេត្តកំពង់ចាមជាដើម។

អ្នកចិញ្ចឹមតាមកសិដ្ឋានខ្លះ យកជ្រូកថ្មីមកដាក់ចិញ្ចឹមជាលើកទី2បានងាប់អស់ទៅវិញ នេះដោយសារតែអ្នកចិញ្ចឹមជ្រូកមិនស្តាប់តាមការណែនាំរបស់ប្រធានសមាគមប្រាប់ពីព្រោះជំងឺនេះមិនទាន់អស់ពីស្រុកខ្មែរនៅឡើយទេនៅខេត្តកណ្តាលជំងឺនេះបានលាប់ត្រឡប់មកវិញដូចខេត្តកំពង់ចាមអញ្ចឹងមានកសិដ្ឋានចិញ្ចឹមជ្រូកធំៗខ្លះក៏កើតមានជំងឺនេះដែរ តែគេបិទមិនអោយផ្សាយ គេសង្ងំលាក់បាំង ដើម្បីធ្វើយ៉ាងណាកុំអោយខូចឈ្នោះកសិដ្ឋានគេ ហើយរក្សាជ្រូកគេអោយមានទីផ្សារជានិច្ច។

លោកពៅប្រាប់ទៀតថាជំងឺនេះសង្ងំរស់នៅស្រុកខ្មែរច្រើនឆ្នាំទៅមុខទៀត ហើយកំពុងប្រឈមទៅនឹងប្រទេសថៃដែលឥឡូវកំពុងផ្ទុះនឹងជំងឺនេះផងដែរជានិច្ចកាលយើងតែងនាំយកជ្រូកពីថៃមកបំពេញទីផ្សារនូវអ្វីដែលគេហៅថាដើម្បីរក្សាតម្លៃអោយមានតុល្យភាពកុំអោយថ្លៃសាច់ថ្លៃហួសហេតុពេក ធ្វើអោយអ្នកហូបរិៈគន់។បញ្ហានេះហើយធ្វើអោយជំងឺនេះវិលមកកម្ពុជាវិញម្តងជាពីរដង។

លោកពៅបានរិៈគន់ទៅលើការដែលចេះតែអោយមានការនាំចូលសត្វពីប្រទេសជិតខាងខ្វះការសិក្សាល្អឹតល្អន់តែភាគីស្ថាប័នបានលើកឡើងថា”បើយើងមិនអោយគេនាំចូល ប្រយ័ត្នគេបិទច្រកព្រំដែនលែងអោយស្រូវឫផលិតផលផ្សេងៗចូលទៅស្រុកគេវិញដូចជាឥឡូវនេះពេលមាន់កំពុងមានទីផ្សារខ្លាំងឈ្មួញទាំងស្របច្បាប់និងខុសច្បាប់បានប្រជែងគ្នានាំចូលយ៉ាងច្រើន។ចូលពីវៀតណាមប្រមាណ50%ចូលពីថៃក៏50%ធ្វើអោយអ្នកចិញ្ចឹមមាន់ក្នុងស្រុកបះសក់ ធ្លាក់ថ្លៃខ្លះខាតដែលគេហៅថាខ្វះការគាំពារនិយម គិតតែប្រកួតប្រជែងផលប្រយោជន៍ទៅវិញ។

 

មតិ