កម្មការិនីរោងចក្រស្បែកជើងញូស្តាម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលនាងជិះម៉ូតូមកធ្វើការងារ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/កម្មការិនីរោងចក្រញូស្តាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារតែរថយន្ត មិនស្គាល់អត្តសញ្ញាណបើកបុកកិន ខណះនាងជិះម៉ូតូ ទៅធ្វើការ រថយន្តបានរត់គេចបាត់ស្រមោល តែសមត្ថកិច្ចកំពុងស្រាវជ្រាវ ។

ករណីនេះកើតឡើង លើផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតរោងចក្រញូស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជាង៧ព្រឹក ថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០១៩។

មន្ត្រីប៉ូលីសមូលដ្ឋានបានប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណ (អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបាត់) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុក និងកិន ម៉ូតូ ០១គ្រឿងម៉ាក HONDA SCOPY ពណ៌ ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ លីណា ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅស្របគ្នា បណ្តាលឲ្យឈ្មោះ សុខ លីណា អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់៕

 

 

មតិ