ខេត្តព្រះសីហនុទទួលបានផលស្រូវល្អ មានស្រូវស្រាលត្រូវច្រូតកាត់ មុនខ្យល់ព្យុះចុងរដូវ និងស្រូវធ្ងន់ក៏បន្តរច្រូតកាត់ដែរ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ ចូលដល់រដូវធ្លាក់ខ្យល់ពីខាងជើងជាបណ្តើរៗ នៅជិតពាក់កណ្តាលខែតុលា២០១៩នេះ ស្រូវវស្សារបស់ប្រជាពលរដ្ឋនៅតាមឃុំនានាក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ កំពុងចេញផ្លែ និងឈានដល់ការច្រូតកាត់ឆាប់ៗនេះ។

មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ អោយ ដឹងថា ជាទូទៅឆ្នាំ២០១៩នេះ ទិន្នផលស្រូវរដូវវស្សារបស់ពលរដ្ឋគ្រប់ឃុំឃើញថាល្អ គ្មានការបំផ្លាញពីសត្វល្អិតឬរងគ្រោះដោយកត្តាធម្មជាតិណាមួយទេ។

មន្ត្រីដដែលបញ្ជាក់ថា នៅស្រុកព្រៃនប់មានផ្ទៃដីស្រែវស្សាប្រមាណជាង១មុឺនហិកតា និងស្រុកកំពង់សីលាមានជាងមួយពាន់ហិកតា ក្នុងនោះបណ្តាឃុំមួយចំនួនក្នុងស្រុកព្រៃនប់ នៅជាប់ផ្លូវជាតិលេខ៣ មានឃុំសាមគ្គី ឃុំទឹកល្អក់និងឃុំទឹកថ្លា ដែលមានប្រពៃណីយ៍ធ្វើតែស្រូវស្រាល មិនអាចធ្វើស្រូវធ្ងន់បាន ដោយសារតែគេចពីការបំផ្លាញដោយខ្យល់ព្យុះចុងរដូវពីភ្នំកំចាយ ដែលកើតមានជារៀងរាល់ឆ្នាំនោះអាចនឹងបានច្រូតកាត់នៅអំឡុងខែវិច្ឆិកាខាងមុខនេះជាបណ្តើរៗហើយ ។

ចំណែកឃុំដែលធ្វើស្រូវធ្ងន់ក៍នឹងធ្វើការច្រូតកាត់ក្រោយគ្នាជាបន្តបន្ទាប់ដែរ៕

 

 

មតិ