នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងនាំភ្ញៀវទេសចរណ៍ប្រមាណជិតពីរពាន់នាក់ មកទស្សនកិច្ចប្រទេសកម្ពុជា

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ នាវាទេសចរណ៍បរទេសខ្នាតធំមួយគ្រឿងបានចូលចតកំពង់ផែក្រុងព្រះសីហនុ ប្រកបដោយសុវត្តិភាព នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩ បន្ទាប់ពីចាកចេញមកពីប្រទេសម៉ាឡេស៊ី។

នាវាទេសចរណ៍ខ្នាតធំនេះបាននាំភ្ញៀវទេសចរណ៍ បរទេសគ្រប់ជាតិសាសន៍ ក្នុងដំណើរទស្សនះកិច្ច លើប្រទេសមួយចំនួន លើពិភពលោក ហើយពេលនេះបានមកដល់ប្រទេសកម្ពុជា ក្នុងដំណើរនាំភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន២៩៤៤នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។

តាមរបាយការណ៍ពីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែក្រុងព្រះសីហនុអោយដឹងថា នាវានេះមានកងនាវិកបំរើការលើនាវាចំនួន១៨៤២នាក់ មានដំណើរមកពីប្រទេសម៉ាឡេសុី ចូលមកកម្ពុជា នឹងចាកចេញបន្តទៅប្រទេសថៃនៅវេលាម៉ោង១៩យប់ថ្ងៃដដែល នេះ៕

 

មតិ