សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់វាយតប់ព្រះសង្ឃនៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ពីបទហឹង្សា លើព្រះសង្ឃបណ្តាលឲ្យរងរបួស នៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១១ខែតុលាឆ្នាំ២០១៩។

មន្ត្រីគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះដុំ ឡន អាយុ២៣ឆ្នាំរស់នៅក្នុងភូមិព្រៃឬស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ដោយសារអំពើហឹង្សាវាយទៅលើព្រះសង្ឃមួយអង្គព្រះនាម ហួត បឿ ព្រះជន២១វស្សា គង់នៅវត្តអង្គតាប្រាក់ ស្ថិតក្នុងភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី។

ប្រភពបន្តរថាមូលហេតុទាស់ពាក្យសម្តីជាមួយព្រះសង្ឃ ខាងលើទើបកើតមានអំពើហឹង្សាតែម្តង។

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យខាងលើមកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការសាកសួរចាត់ការតាមនិតិវិធី ៕

 

 

មតិ