ចាប់ខ្លួនបុរសម្នាក់និងថ្នាំញៀនមួយចំនួននៅតំបន់ស្រុកស្រែ

ដោយះ វណ្ណះ/
ព្រះសីហនុះ បុរសម្នាក់និងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅតំបន់ស្រុកស្រែ កាលពីព្រលប់ថ្ងៃ​ទី​១១ ខែ​តុលា​ឆ្នាំ​២០១៩នៅ​ចំណុច​ជញ្ជីងថ្លឹងឡាន ស្ថិតក្នុងភូមិ​អូរឧកញ៉ាហេង ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ។

កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់បានប្រាប់ថា ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ យី សាយ័ន្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មានទីលំនៅ​ភូមិ​បត់គគី ឃុំអូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មុខរបរ មិនពិតប្រាកដ​។​

ដកហូត​ វត្ថុតាងរួមមាន៖ ម្សៅក្រាមសារធាតុញៀនចំនួន៧កញ្ចប់ ដែកឆាប ០១ដើម និង​ទូរស័ព្ទដៃចំនួ​ន ២គ្រឿង ។

ជនសង្សយ័ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តរនិតិវិធីច្បាប់៕

 

មតិ