ចាប់ខ្លួនឃាត្តករចិន០២នាក់រួមដៃគ្នាបាញ់សម្លាប់ចិនដូចគ្នាទម្លាក់ពីលើរថយន្ត នៅក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ក្រុមឃាតករជនជាតិចិន២នាក់ផ្សេងទៀត ដែលរួមដៃគ្នាបាញ់សម្លាប់ជនជាតិចិនមួយរូបនៅក្រុងព្រះសីហនុកាលពីថ្ងៃទី៦ខែតុលា២០១៩ ត្រូវបានចាប់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៩នេះ។

នគរបាលបញ្ជាក់ថា ឃាតកម្ម បាញ់សម្លាប់ក្នុងរថយន្តរួចទម្លាក់ចេញពីរថយន្ត(រវាងជនជាតិចិន និងជនជាតិចិន)នៅចំណុចផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានជនសង្សយ័សរុប៤នាក់(ស្រីម្នាក់) ក្នុងនោះ២នាក់ចាប់បានភ្លាមៗក្រោយកើតហេតុនិង២នាក់ចុងក្រោយនេះត្រូវបានចាប់ខ្លួនដូចគ្នា នៅបន្ទាប់ពីគេចខ្លួនបានប៉ុន្មានថ្ងៃ។

ដើម្បីលើកទឹកចិត្តដល់ប្រតិបត្តិការនេះ នៅថ្ងៃទី១១តុលា២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ដល់កងនគរបាលខេត្តព្រះសីហនុ ចំនួន១០លានរៀល ក្នុងនោះគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្តដែលផ្តល់ការលើកទឹកចិត្តដល់កងកម្លាំង ៕

 

 

មតិ