ត្រួតពិនិត្យមើលដំណើរការរីកចំរើននិងបញ្ហាប្រឈមរបស់សហគមន៍និងអេកូទេសចរណ៍ទូទាំងប្រទេស

ភ្នំពេញ/បន្ទាប់ពីច្របាច់ចូលគ្នាជាមួយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងជាមួយក្រសួងបរិស្ថានដែលក្រសួងទាំងពីរនេះមានសហគមន៍និងអេកូធម្មជាតិច្រើនបានជំរុញអោយក្រសួងទាំងបីបង្កើតបានជាលេខាធិការដ្ឋានគ្រប់គ្រងជាអន្តរក្រសួងអោយទៅជាសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ក្នុងគោលដៅគឺបំរើអោយទេសចរបានចូលទៅទស្សនាកំសាន្ត ដើម្បីទាញយកចំណូលលើកកំពស់ជីវភាពរស់នៅរបស់សហគមន៍ជាច្រើនដែលកំពុងរស់នៅតំបន់ទាំងនោះអោយបានប្រសើរថែមទៀត។

លោកជុក ជំនោលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍និងអេកូទេសចរណ៍បានលើកឡើងក្នុងអង្គប្រជុំមួយនៅថ្ងៃទី10ខែតុលានេះថាទូទាំងប្រទេសទាំង3ក្រសួងនេះយើងមានសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ចំនួន2363កន្លែង។

ក្នុងនោះក្រសួងទេសចរណ៍មាន79សហគមន៍ទេសចរណ៍។ក្រសួងកសិកម្មមាន1116កន្លែង។ក្រសួងបរិស្ថានមាន168កន្លែងក៏ប៉ុន្តែសហគមន៍និងអេកូទេសចរណ៍មួយចំនួនមិនមានសក្តានុពលធ្វើអោយទេសចរចូលទៅកំសាន្តបានទេ។

សារុបទៅគឺមានតែ123កន្លែងប៉ុណ្ណោះដែលមានសក្តានុពលធ្វើអោយទេសចរចូលទៅកំសាន្តមានសកម្មភាពរាល់ថ្ងៃ។

លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថាពិភពលោកកំពុងមាននិន្នាការធ្វើទេសចរណ៍ឆ្ពោះទៅកាន់សហគមន៍ទេសចរណ៍ជនបទដាច់ស្រយ៉ាល ដូច្នេះយើងត្រូវជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្តទៅកាន់គោលដៅសហគមន៍និងអេកូទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស។

ទោះបីសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងណាក៏ដោយត្រូវជំរុញអោយមានការតភ្ជាប់ ខិតខំបង្កើតអោយមានផលិតផលទេសចរណ៍ថ្នីៗជាច្រើនទៀត បង្កើនចំណេះដឹងជំនាញ មានអនាម័យ គ្នានសំរាមដើម្បីអោយសហគមន៍ឫអេកូទេសចរណ៍មួយមានស្តង់ដាបែបលំនាំអាស៊ាន។ហើយយើងនឹងឈានទៅរៀបចំប្រារព្ធទិវាជាតិអេកូទេសចរណ៍មួយនៅចុងឆ្នាំ2019ខាងមុខនេះអេកូទេសចរណ៍និងសហគមន៍ទេសចរណ៍នៅកម្ពុជាមានចំណែកទីផ្សារប្រមាណ20%នៃទីផ្សារទេសចរណ៍ទាំងមូល។

លោកជំនោរបានបញ្ជាក់ទៀតថាឆ្នាំ2017-2018-និងឆ្នាំ2019នេះក្រសួងទេសចរណ៍បានត្រួសត្រាយកែលំអរសហគមន៍ទេសចរណ៍ស្ទឹងអារ៉ែងខេត្តកោះកុង រៀបចំអេកូទេសចរណ៍ជ្រាវ អមលាំងខេត្តកំពង់ស្ពឺ រៀបចំសហគមន៍ទេសចរណ៍អន្លង់ស្វាយអោយមានសុវត្ថិភាព ដែលតំបន់ទាំងបីនេះកំពុងមានសក្តានុពលទេសចរហូរចូលទៅកំសាន្តកាន់តែច្រើនឡើងៗពិសេសតំបន់ប្រសាទសំបូរព្រៃគុក ដែលសមាជិកសហគមន៍ទេសចរមួយចំនួនកំពុងជួបបញ្ហាខ្វះទុនសំរាប់ពង្រីកមុខរបរបន្ថែម។

 

 

មតិ