រថយន្តឆ្លាម១គ្រឿងលួចដឹកឈើប្រណីត ត្រូវកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាប

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ចុះបង្ក្រាបរថយន្ត១គ្រឿងលួចដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាមត្រូវបានបង្ក្រាបកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ស្ថិតត្រង់ចំណុចផ្លូវបំបែកភូមិ៣ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្នុងនោះកម្លាំងអាវុធហត្ថស្រុកចំនួន៦ នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថស្រុកអូរយ៉ាដាវ បានធ្វើការចុះបង្រ្កាប រថយន្ត១គ្រឿងម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-7353 ដឹកជញ្ជូនឈើប្រណីតប្រភេទធ្នង់ចំនួន៥១០គីឡូក្រាម ស្មើនិង០,៣៧៧ម៉ែត្រគូប។

របាយការណ៍បានបន្តថា ក្រោយពីកម្លាំងបានធ្វើការចុះបង្ក្រាបនោះដែរ អ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនិងកន្លែង ហើយបានរឹបអូសយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើស្រុកបរកែវចាត់វិធានការបន្តតាមច្បាប់ព្រៃឈើ៕

 

មតិ