ឃាត់ខ្លួនជនសង្សយ័ពាក់ពន្ធ័ថ្នាំញៀននៅតំបន់រោងចក្រ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/កងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅចំ​ណុចភូមិគគី​រ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជនសង្ស័យមានឈ្មោះ ចន្ទ័ សុខា​ ភេទ​ប្រុស​ អាយុ​៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សុីឈ្នួលចាំដីចំការ មានស្រុកកំណើត​ភូមិ​ចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅ​បច្ចុប្បន្ន​ភូមិគគីរ ឃុំបិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូត​វត្ថុ​តាង​រួមមាន៖
១-ម្សៅសរថ្លា ចំនួន០១កញ្ចប់តូច ទម្ងន់ស្មើនឹង១,០៣ក្រាម
២-ដបជក់ ចំនួន០១
៣-ដែកកេះ ចំនួន០២
៤-ពូថៅ ចំនួន០១
៥-កាំភ្លើងកែច្នៃ ចំនួន០១ដើម
៦-ម៉ូតូ ចំនួន០១គ្រឿង។
ជនសង្សយ័ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

 

មតិ