ថ្ងៃនេះ!ស្លាប់៨ នាក់និងរបួស២១នាក់ដោយ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ តុលា

​ភ្នំពេញ​ ៖​ ថ្ងៃនេះ! គ្រោះថ្នាក់់ចរាចរណ៍ទូទាំងប្រទេសគិតពីម៉ោង២ថ្ងៃទី៩ដល់ម៉ោង២ថ្ងៃទី១០ ខែតុលា​ ឆ្នាំ​២០១៩​ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៨​នាក់​ និង​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​-​ស្រាល​ ២១​នាក់​ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។​

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,​ រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ថ្ងៃនេះ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​ ២៩​នាក់​ នៅ​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​ ១៨​លើក​ ។​

​ក្នុង​រយ​:​ពេល​ ១០​ថ្ងៃ​ នៃ​ដើមខែ​តុលា​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​សរុប​ ៤៣នាក់​ បង្ក​របួសធ្ងន់​-​ស្រាល​ ចំនួន​ ១៧៤​នាក់​ ក្នុង​ហេតុការណ៍​កើតឡើង​ ៨៨​លើក​ ៕

 

មតិ