ប្រតិភូវិនិយោគ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុនជួបអភិបាលខេត្តព្រះសីហនុ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ /លោក HONG ZUBIN ដឹកនាំគណ:ប្រតិភូវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន ៤០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីសក្តានុពលវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ កាលពី រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន បានជំរាបជូនពីការរីកចម្រើនរបស់ខេត្តព្រះសីហនុស្របតាមនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ធ្វើឱ្យខេត្តមានការប្រែប្រួល ពីមុនខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍ មកដល់ពេលបច្ចុប្បន្ន ជាខេត្តពាណិជ្ជកម្មមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើការ និង ៤ទៀត កំពុងត្រៀមដំណើការ ទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៨០.០០០នាក់ ៕

 

 

មតិ