ម្សិលម៉ិញ!ស្លាប់៣នាក់និងរបួសធ្ងន់៦នាក់ក្នុងគ្រោះថ្នាក់ចរាចរថ្ងៃទី៨តុលា

ភ្នំពេញ​ ៖​ ម្សិលម៉ិញ! គ្រោះថ្នាក់់ចរាចរណ៍ទូទាំងប្រទេសគិតពីម៉ោង២ថ្ងៃទី៧ដល់ម៉ោង២ថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់ ៦​នាក់ នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។​

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,​ រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ១០​នាក់ នៅ​ថ្ងៃទី​៨ ខែតុលា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៧​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​៨ថ្ងៃនៃខែតុលានេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៣២​នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ១៤២​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ៦៣​លើក ៕

 

មតិ