រោងចក្រជ័រក្រែបមួយកន្លែងត្រូវអគ្គិភ័យឆាបឆេះស្ទើអស់ទាំងស្រុងមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ រោងចក្រជ័រកៅស៊ូក្រែបមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះស្ទើអស់ទាំងស្រុង ហើយមិនបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនប៉ុណ្ណោះ។

ហេតុការណ៍អគ្គិភ័យបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចរោងចក្រមុំ ពេជ្រ កែច្នៃជ័រកៅស៊ូសន្លឹក ស្ថិតនៅក្នុងភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។

មន្ត្រីនគរបាលស្រុកបរកែវបានឲ្យដឹងថា មុនពេលកើតហេតុ បណ្តាលមកពីជ័រកៅស៊ូសន្លឹក ដែលនៅក្នុងឡចំហុយនោះ បានធ្លាក់ចូលក្នុងរុនហឺយទើបបង្កមានអគ្គិភ័យនេះ បណ្តាលឲ្យឆាបឆេះតែម្តង។

មន្ត្រីនគរបាលបានបន្តថា ក្នុងនោះដែរខូចខាតសម្ភារ:រួមមាន÷ ជ័រកៅស៊ូសន្លឹក៦ រ៉ៃ
ឡចំហុយជ័រកៅស៊ូ ១
និងដំបូលដែកឡចំហុយជ័រកៅស៊ូ ត្រូវបានខូចខាតដោយអណ្តាតភ្លើងស្ទើអស់ទាំងស្រុងផងដែរ។

ក្រោយពីមានអគ្គិភ័យបានកើតឡើងភ្លាម កម្លាំងអធិការនគរបាលស្រុកបរកែវបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យទៅកន្លែងកើតហេតុហើយបានប្រើប្រាស់ទឹកចំនួន២រថយន្តដើម្បីជួយអន្តរាគមន៍និងពន្លត់ទាន់ពេលវេលាមិនរាលដាលឆេះបន្តទៅទៀតឡើយ៕

 

មតិ