លោកម៉ាង ស៊ីណេតអភិបាលរងខេត្តព្រះសីហនុចុះសួរសុខទុក្ខជនជាតិចិនរងគ្រោះករណីចាប់ជំរឹត១០នាក់នៅក្នុងមន្ទីរពេទ្យ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឲ្យ ឯកឧត្តម គួច ចំរើនអភិបាលខេត្ត បានចុះសួរសុខទុក្ខជនរងគ្រោះបុរសជនជាតិចិន ចំនួន១០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ(ពេទ្យចំការចេក) បន្ទាប់ពីពួកគេ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជួយសង្រ្គោះពីការចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ ពីសំណាក់ជនសង្ស័យជនជាតិចិនមួយក្រុម ។

សូមបញ្ជាក់ថា ការចុះបង្ក្រាបបទល្មើសនេះ ដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០១៩ ដោយបានចាប់ខ្លួនជនសង្ស័យជនជាតិចិន បានភ្លាមៗចំនួន៧នាក់ និងសង្គ្រោះជនរងគ្រោះជនជាតិចិន បានចំនួន ១០នាក់។

ក្នុងឱកាសនោះលោកម៉ាង សុីណេតក៍បាននាំយកថវិការបស់ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុចំនួន ៣,០០០,០០០លានរៀល ឧបត្ថម្ភជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្ត ដល់សកម្មភាពការងារថែរក្សាការពារសន្តិសុខ រក្សាសុវត្ថិភាព៕

 

មតិ