សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញសំណេះសំណា លជាមួយសិស្សនិទ្ទេស A ឆ្នាំ​២០១៩ ចំនួន ៤៤៣​នាក់

ភ្នំពេញ​៖ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្ស ប្រឡង​ជាប់​បាក់​ឌុប ទទួល​និទ្ទេស A ចំនួន ៤៤៣ នាក់​នៅព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩ នេះ។

ពិធីសំណេះសំណាលជាមួយសិស្ស និទ្ទេស A កាលពី​ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម និទ្ទេស A ម្នាក់ៗ ទទួលបាន​ប្រាក់​ស្លឹង ១ ដែលជា​ប្រាក់​បោះពុម្ព នៅ​ឆ្នាំ​១៥១៤ ក្រោយហ្លួងព្រះស្តេចកនឡើងជាស្តេច ។ ប្រាក់​ស្លឹង​នេះ យើង​បាន​យក​ពី​ប្រទេស​ហូ​ឡង់ ហើយ​បោះពុម្ព​ឡើងវិញ នៅ​ប្រទេស​សឹង្ហ​បុរី ដែល​ធ្វើ​ពី​មាស​ផង និង​ធ្វើ​ពី​ប្រាក់​ផង​។
ការផ្តល់ជូន​ប្រាក់​ស្លឹង​នេះ ដើម្បី​ឲ្យ​ដឹងថា ខ្មែរ​យើង មាន​ប្រា​ក់ចាយ តាំងពី​ឆ្នាំ​១៥១៤​។

សិស្សនិទ្ទេសAម្នាក់ៗទទួលបានថវិកា ២​លាន​រៀល Ipad ១​គ្រឿង ( តម្លៃ ៤៨០ ដុល្លារ ) និង​សៀវភៅ​ម្នាក់ ១ក្បាល របស់លោកតាក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ស្តីពី ច្បាប់មាតាបិតា។

​ដោយឡែកនាយក​សាលាចំនួន ១៨៨ នាក់ ដែល​អមដំណើរ​សិស្ស​ឆ្នើមប្រឡង​ជាប់​បាក់​ឌុបទទួលបាន​និទ្ទេស A ទទួលបាន​សៀវភៅ១​ ថវិកា​ផ្ទាល់ ខ្លួន ១​លាន​រៀល និង​ថវិកា​សម្រាប់​សាលា​នីមួយៗ ចំនួន ១៨៨ សាលា ដោយ ១​សាលា ទទួលបាន​ថវិកា ៣​លាន​រៀល​។​

​សូមបញ្ជាក់ថាលទ្ធផលនៃការប្រឡងបាក់ឌុបសម័ យប្រឡងថ្ងៃទី១៩ សីហា ឆ្នាំ​២០១៩ គឺមាន​បេក្ខ ជនប្រឡងជាប់បាក់ឌុប ចំនួន ៧៩,០៥២ នាក់ ត្រូវជា ៦៨,៦២% ( បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ចំនួន ៦៧,០៧% ) ក្នុងនោះបេក្ខជនដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ៤៤៣ នាក់ ( ឆ្នាំ​២០១៨ ចំនួន៤០៨ នាក់ )និទ្ទេស Bមាន​ចំនួន ២,៤៣០ នាក់ ( ឆ្នាំ​២០១៨ ចំនួន ២,២២២ នាក់ ) និទ្ទេស C មាន​ចំនួន ៥,៨៤៧នាក់ ( ឆ្នាំ​២០១៨ មាន​ចំនួន ៦,០៤១នាក់ ) និទ្ទេស D មាន​ចំនួន ១៤,១០០នាក់ ( ឆ្នាំ​២០១៨ ចំនួន ១៥,១៨០នាក់ ) និង​និទ្ទេស E មាន​ចំនួន ៥៦,២៣២នាក់ ( ឆ្នាំ​២០១៨ ចំនួន ៥២,១៨៣នាក់ )​។​

​ក្រសួង​អប់រំ បាន​បន្ថែមថា ក្នុងចំណោម​បេក្ខជន ទទួលបាន​និទ្ទេស A ចំនួន ៤៤៣ នាក់ មកពី​រាជធានី​ភ្នំពេញ ១៤១​នាក់ ,ខេត្តសៀមរាប ៣៨​នាក់, បាត់ដំបង ៣២​នាក់ ,តាកែវ ២៩​នាក់, កំពង់ចាម ២៧​នាក់ ,ព្រៃវែង ២៧​នាក់, បន្ទាយមានជ័យ ២៥​នាក់ ,កណ្តាល ២៣​នាក់, ត្បូងឃ្មុំ ១៥​នាក់, កំពង់ធំ ១៤​នាក់ ,ព្រះសីហនុ ១៣​នាក់ ,ស្វាយរៀង ៨​នាក់ ,ពោធិ៍សាត់ ៧​នាក់, កំពង់ឆ្នាំង ៦​នាក់ ,កំពង់ស្ពឺ ៦​នាក់ ,ក្រចេះ ៤​នាក់, រតនគិរី ២​នាក់ ,កោះកុង ម្នាក់ ,មណ្ឌលគិរី ម្នាក់ និង​ឧ​ត្ត​រ​មានជ័យ ម្នាក់​៕

 

មតិ