គ្រូបង្រៀនវិទ្យាល័យថ្មសម្នាក់រងរបួសធ្ងន់ពស់វែករនាមចឹក

កោះកុង ÷ លោកគ្រូបង្រៀននៅសាលាវិទ្យាល័យថ្មស ម្នាក់បានរងរបួសធ្ងន់ធ្ងរដោយសារតែពស់វែករនាមចឹក ខណៈកំពុងពលកម្មត្រាយព្រៃនៅបរិវេនវិទ្យាល័យ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំថ្មស សង្ឃឹមតែ៥០ភាគរយប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ព្រោះតែសត្វអសិរៈពិសចឹកនេះ កើតឡើងកាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

មន្ត្រីពេទ្យមណ្ឌលសុខភាពឃុំថ្ម ស បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ប៉ែន វណ្ណនី ជាគ្រូបង្រៀនកម្រិតមធ្យមសិក្សានៅវិទ្យាល័យថ្មស ភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោក អូន សារុន ជាគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាពថ្មស បានឱ្យដឹងថា ជនរងគ្រោះ បានដឹងខ្លួននៅពាក់កណ្តាលផ្លូវមុននឹងដល់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រ ខណ:ជនរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរបែកគ្រាប់ឈាមពេញខ្លួន។

គ្រូពេទ្យដដែលបញ្ជាក់ទៀតថា ស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរយ៉ាងដូច្នេះបុរសរងគ្រោះសង្ឃឹមលើសពី៥០%។

ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត ទៅ មឹុង ប្រធានមន្ទីរសុខាភិបាលខេត្ត ថ្លែងថា បុរសរងគ្រោះបានទៅដល់បញ្ជូនទៅមន្ទីរកាល់ម៉ែត្រនៅម៉ោង៨កន្លះយប់។

ចំពោះស្ថានភាពធូរស្រាលបន្តិច តែស្ថិតបន្ទប់សង្រ្គោះបន្ទាន់ ស្ថិតក្នុងការតាមដានអាការ:បន្ថែមទៀត។

 

មតិ