អាជ្ញាធរខេត្តព្រះសីហនុជូនដំណឹងកាត់ផ្តាច់ចរន្តអគ្គីសនីក្នុងតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀងបណ្តោះអាសន្នដើម្បីសុវត្តិភាពពលរដ្ឋ

ដោយះវណ្ណះ/
ព្រះសីហនុះព្យុះភ្លៀង បានគ្របដណ្តប់តំបន់មាត់សមុទ្រ យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១៧និង១៨ខែកញ្ញាឆ្នាំ២០១៩ នេះហើយក៏ធ្វើឲ្យទីក្រុងព្រះសីហនុ ទទួលរងនូវការជន់លិច ដោយសារជំនន់ទឹកភ្លៀងជាលើកទី២ហើយនារដូវវស្សាឆ្នាំ២០១៩នេះ ។

ដោយសារតែរក្សារជូននៅសុវត្តិភាពប្រជាពលរដ្ឋ ប្រធានអង្គភាពអគ្គិសនីខេត្តព្រះសីហនុ បានជូនព័ត៌មានមួយ ដោយបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៩:១៥នាទីព្រឹក អគ្គិសនីខេត្តព្រះសីហនុ សូមធើ្វការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅខ្នែងចូលPMT95 និងខ្នែងចូលPMT97 មូលហេតុដេីម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋជៀសវាងការឆ្លងចរន្តអគ្គិសនីដោយសារជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅភូមិ០៣ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសនឹងធើ្វការភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញពេលដែលជំនន់ទឹកភ្លៀងស្រកចុះ​ ។

នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

ទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តព្រះសីហនុ នៅតែបន្តរ ត្រៀមការជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះគ្រប់ទីកន្លែងមិនថាឡើយទីក្រុងឬស្រុកស្រែនោះទេ៕

 

មតិ