ស្លាប់ម្នាក់និងរបួសម្នាក់ដោយសាររថយន្តតូចពីរគ្រឿងបុកគ្នានៅស្រុកកំរៀង

បាត់ដំបងៈបុរសម្នាក់បានស្លាប់និងតៃកុងឡានរងរបួសធ្ងន់​ដោយសារគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ពីរគ្រឿងបុក​គ្នាកាលពីយប់​ថ្ងៃ​ទី​១៧ខែកញ្ញាឆ្នាំ២០១៩ នៅ​ចំណុច​ភូមិកំពង់ចម្លង​លើឃុំ​តា​ក្រី ស្រុក​កំ​រៀង។

លោកគឹម ពន្លកអធិការនគរបាលស្រុកកំរៀងបាន​ឲ្យ​ដឹង​ថាជន​រង​គ្រោះ​ឈ្មោះ​សេងប៊ុ​ន​ថាភេទប្រុស អាយុ​៤០​ឆ្នាំនៅ​ភូមិ​កំ​ប្រង់
ឃុំ​តា​ក្រីស្រុក​កំ​រៀង (​តៃកុង​)​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ​ធឹ​ម ថា​និ​ត ភេទប្រុស ​អាយុ​២៨​ឆ្នាំ អ្នករួម​ដំណើរស់នៅ​ភូមិ ឃុំក្បែរ​គ្នា (ស្លាប់​ក្នុង​រថយន្ត)​។

ជន​រង​គ្រោះ​ជិះ​រថយន្ត​កា​មេ​រី​កែ​ច្នៃ​ពាក់​ស្លាក​លេខញ​-​២៨១៧ភ ព២ ។

រីឯ​រថយន្ត​ម្ខាង​ទៀត​ម៉ាក​សាំ​យ៉ុ​ង​១៥​កៅអី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AY-​207 អ្នកបើកបរ​មិនស្គាល់អត្តសញ្ញាណបានរត់គេច​ខ្លួន​ក្រោយ​កើតហេតុ​។

លោកអធិការស្រុកបានបន្តថា រថយន្ត​ទាំង​២​នេះ​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​បញ្ច្រាសគ្នាពេលមកដល់ចំណុច​ខាងលើស្រាប់​អ្នក​បើករថយន្ត​កាម​រី​កែឆ្នៃបាន​រេចង្កូត​ឆ្លង​ទ្រូងផ្លូវ​ជ្រុល​ទៅ​បុក​រថយន្ត​សាំ​យ៉ុ​ង​ពេញទំហឹង ​បណ្ដាល​ឲ្យ​ភាគីខាង​រថយន្ត​កាម​រី​ស្លាប់​ម្នាក់និង​របួស​ម្នាក់។

សមត្ថកិច្ចបាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តសាំយ៉ុងចូលខ្លួនមកដោះស្រាយ​តាម​នីតិវិធី​ ៕

 

 

មតិ