ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់លួចទូរស័ព្ទដៃ១គ្រឿងនៅខេត្តរតនគីរី

ដោយះរដ្ឋា/
ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីចោរកម្មលួច(ទូរស័ព្ទដៃ១គ្រឿង)។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង នេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិគ្រឹងមានទីលំនៅភូមិកាឡែង ឃុំ កាឡែង ស្រុកលំផាត់ ខេត្តរតនគិរី មុខរបរ មិនពិតប្រាកដ បានលួចទូរស័ព្ទដៃ កាលពីវេលាម៉ោង១និង០០ នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ នៅត្រង់ចំណុច ឃ្លាំងដាក់ឥវ៉ាន់របស់ឈ្មោះ ចែ ពៅ ស្ថិតនៅក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីធ្វើការស្រាវជ្រាវនឹងបំពេញសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់វិធានការទៅតាមនីតិវិធីច្បាប់៕

 

 

មតិ