ឃាត់ខ្លួនយុវជន៦នាក់និងថ្នាំញៀនមួយចំនួននៅហាងកាហ្វេ ឌីជេកណ្ដុរ

កំពង់ឆ្នាំង ៖យុវជន៦នាក់ដែលសមត្ថកិច្ចរកឃើញថា មានការពាក់ពន្ធ័ថ្នាំញៀនត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេ យ៉ីហោ​ (ឌីជេកណ្ដុរ) ស្ថិតក្នុងភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ ។

មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន​ ៦នាក់​ ព្រមទាំងដកហូតវត្ថុតាង មួយចំនួនរួមមានថ្នាំម៉ាទឹកកក​ ៩កញ្ចប់​ ទូរស័ព្ទ ១គ្រឿង និងម៉ូតូ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានតាមនីតិវិធី ៕

មតិ