ដើម្បីសម្រួលដល់ការទុកដាក់សម្រាមនៅមុខផ្សារឃ្លាំងលើក្រុងព្រះសីហនុ ក្រុមហ៊ុន ដឹកសម្រាម KSWM សម្រេចរៀបចំទីតាំងដោយចាក់បេតុង

ដោយះវណ្ណះ/
ព្រះសីហនុ/ក្រុមហ៊ុនដឹកសំរាមKSWM រៀបចំចាក់ដី ដើម្បីចាក់សាប(បេតុង) នៅទីតាំងមុខផ្សារឃ្លាំងលើ សង្កាត់១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១១កញ្ញា២០១៩នេះ ក្រោយពីកន្លែងនោះមានភក់ ល្បាប់ពេលភ្លៀងម្តងៗ ពិបាកដល់ការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋ មុនពេលដែលឡានសំរាមទៅដឹកយកចេញ។

ការងារនេះធ្វើឡើងក្រោយពីរដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងព្រះសីហនុ ណែនាំជំរុញអោយក្រុមហ៊ុនដឹកសំរាម បង្កើនសកម្មភាពដឹកប្រមូលសំរាមចេញពីក្រុងអោយបានលឿន។

ករណីនេះបើតាមតំណាងក្រុមហ៊ុនKSWMថ្លែងថា បច្ចុប្បន្នក្រុមហ៊ុនបានបន្ថែមម៉ោងពេលយប់សម្រាប់ដឹកយកសំរាមចេញពីក្រុង បន្ថែមរថយន្ត ជាមួយនឹងការបន្ថែមប្រាក់ខែជូនកម្មករប្រមូលសំរាម និងឧបត្ថម្ភរបបហូបចុកបន្ថែមមួយចំនួនទៀតផងដែរ៕

 

 

មតិ