ស.ស.យ.កស្រុកកែវសីមា ចូលរួមការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាខេត្ត ជួយដោះស្រាយដល់ពលរដ្ឋ

ដោយប៊ូស្រា/
ខេត្តមណ្ឌលគិរី៖ លោក ហឿន សុខណា ប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា និងជាអភិបសលរងស្រុកកែវសីមា បានចូលរួមអមដំណើរលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ចែកជូនដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន០៥គ្រួសារ ស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ។

លោក ហឿន សុខណា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ចំនួន០៥គ្រួសារនាពេលនោះ គ្រួសាររងគ្រោះដោយសាអគ្គីសភ័យ​ឆាបឆេះផ្ទះមួយខ្នង ទទួលបានថវិកាពីស.ស.យ.កខេត្ត និងស.ស.យ.កស្រុកចំនួន ៩៦០.០០០រៀល ដោយឡែកគ្រួសារក្រីក្រ​ និងចាស់ជរា​ ចំនួន៤គ្រួសារបន្ថែមទៀត ក្នុង១គ្រួសារ ទទួលបានថវិកា២ម៉ឺនរៀល។ លោក បន្ថែមថា ថវិកាទាំងនេះ គឺបានពីសមាជិក សមាជិកាស.ស.កខេត្ត និងស្រុក ដើម្បីចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយដោះស្រាយការលំបាករបស់ពួកគាត់ បានមួយរយៈពេលខ្លីផងដែរ៕

 

មតិ