ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បិទវគ្គបំប៉នជំនាញវិទ្យុទាក់ទងនិងបញ្ជូនសារ

ដោយះវណ្ណះ/
ព្រះសីហនុ/ ព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៩ នៅទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិទ្យុទាក់ទង និងបញ្ជូនសារ ដល់មន្រ្តីទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។

ពិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមនាវីឯក ទៀ ប៊ុនលៀម អគ្គលេខាធិការរងនៃគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៕

 

 

មតិ