សកម្មជនគ្រឿងញៀននៅតំបន់ស្រុកស្រែ២នាក់ចាប់ខ្លួននៅស្រុកព្រៃនប់

ដោយះវណ្ណះ/
ព្រះសីហនុះជនសង្សយ័ពាក់ពន្ធ័ បទល្មើសគ្រឿងញៀនចំនួន២នាក់ នៅតំបនស្រុកស្រែត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងជិត២យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩ត្រង់ចំណុច ផ្លូវជាតិ​លេខ៣ ស្ថិត​ក្នុង​ភូមិ​ព្រែកប្រស់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ។

កម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានឲ្យដឹងថាជនសង្សយ័ទី១/ ឈ្មោះ ​អ៊ុង វឍ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិព្រៃក្រឡា ឃុំ​បន្ទាយមាស​ខាងកើត​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ មុខរបរ​ ជាងអគ្គិសនី។​
២-​ឈ្មោះ​ឃុត សុត ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មានទីលំនៅ​ភូមិ​ព្រៃចេក ឃុំទូកមាសខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​ មុខរបរ​មេកានិច​។​

វត្ថុតាងរួមមាន៖ ម្សៅក្រាម​សថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនូន​០៣កញ្ចប់ធំ និង ទូរស័ព្ទដៃចំនួន២គ្រឿង​។

បច្ចុប្បន្នជនសង្សយ័ខាងលើនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

 

 

មតិ