ថ្ងៃនេះ!ស្លាប់៤នាក់និងរបួស៤នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០កញ្ញា

ភ្នំពេញ​ ៖​ ថ្ងៃនេះ! គ្រោះថ្នាក់់ចរាចរណ៍ទូទាំងប្រទេសគិតពីម៉ោង២ថ្ងៃទី៩ដល់ម៉ោង២ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យមានមនុស្សស្លាប់៤នាក់(ស្រី១នាក់) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួសធ្ងន់-ស្រាល ៤នាក់(ស្រី១នាក់) នេះយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។​

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ,​ មិន​គោរព​សិទ្ធ​ បត់មិន​ប្រកាន់ស្តាំជាដើម ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ,​ រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៨នាក់ នៅថ្ងៃទី១០ ខែកញ្ញានេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៦លើក ។​

​ក្នុងរយ:ពេល១០ថ្ងៃនៃខែកញ្ញានេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៥៥នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ១៣៣នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១០៣លើក ៕

 

មតិ