តំបន់ទំនាបនៅជនបទមួយចំនួនក្នុងខេត្តព្រះសីហនុកំពុងរងនៅការវាយប្រហារដោយជំនន់ទឹកភ្លៀងទៀតហើយ

ដោយះវណ្ណះ/
ខេត្តព្រះសីហនុ/ជំនន់ទឹកភ្លៀង បានវាយលុកមកលើទីរួមខេត្តព្រះសីហនុម្តងទៀតហើយ ពេលនេះពលរដ្ឋរស់នៅតាមតំបន់ទំនាប ក្នុងជនបទមួយចំនួនកំពុងរងការជនលិច ។

មន្ត្រីមូលដ្ឋានប្រាប់មកថា ផ្លូវលំក្រាលគ្រួសក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ កំពត)ចូលទៅភូមិព្រែកក្រាញ់ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ ត្រង់ចំណុចកំពង់ផ្កា ត្រូវបានទឹកហូរកាត់ពីលើផ្លូវ កម្ពស់ប្រមាណជាងកន្លះម៉ែត្រ ក្រោយមានភ្លៀងធ្លាក់ខ្លាំង នៅល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩នេះ ។

មន្ត្រីមូលដ្ឋានដដែលបន្តថា សម្រាប់ការធ្វើចរាចរណ៍ឆ្លងកាត់ គិតត្រឹមព្រលប់ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩ដដែល គឺឆ្លងបានតែអ្នកថ្មើរជើងប៉ុណ្ណោះ ចំណែករថយន្ត ជាពិសេសរថយន្តដឹកកម្មករកម្មការីនីរោងចក្រ ដែលត្រូវឆ្លងកាត់ចេញពីធ្វើការពេលល្ងាចថ្ងៃទី២៩សីហានេះ បានចតទុកបណ្តោះអាសន្ននៅបន្ទាយទាហាន១០៥ ដែលស្ថិតនៅក្បែនោះ ហើយកម្មករ កម្មការីនីត្រូវធ្វើដំណើរទៅផ្ទះដោយដើរឆ្លងទឹកលិចផ្លូវនេះចម្ងាយប្រមាណជាង១០០ម៉ែត្រ ។

ជុំវិញស្ថានភាពនេះ មន្ត្រីមូលដ្ឋាន អជ្ញាធរពាក់ពន្ធ័ ក្រុមការងារចុះជួយឃុំសាមគ្គី ក៍ដូចជាកងទព័ដែលនៅក្បែរនោះ បានដាក់កម្លាំងប្រចាំការតាមដាននៅតំបន់នោះនិងណែនាំអោយអ្នកដើរឆ្លងបង្កើនការប្រុងប្រយត្ន័ពិសេសក្មេងៗឬមនុស្សចាស់ជរា ដែលក្នុងករណីចាំបាច់ត្រូវរកមន្ត្រីប្រចាំការអោយជួយនាំឆ្លង៕

 

 

មតិ