ស្លាប់ម្នាក់ របួសធ្ងន់២នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍បុកគ្នានៅអូរបីបីជាន់, សមត្ថកិច្ចបន្តអង្កេតរឿងនេះ!

បន្ទាយមានជ័យ : ស្លាប់ម្នាក់ របួសធ្ងន់២នាក់ដោយសាររថយន្តហៃឡែនឌ័រនិងវីហ្គោកៀរ បុកគ្នានៅលើផ្លូវជាតិលេខ៥៨ភូមិទំនប់ដាច់ឃុំអូរបីបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកាលពីម៉ោង៥និង៤០នាទីល្ងាចថ្ងៃទីទី២៦ខែសីហាឆ្នាំ២០១៩ ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការស្តីទីនគរបាលស្រុកអូរជ្រៅអោយដឹងថ្ងៃទី២៧ខែសីហាថា : រថយន្តទាំង២បានកៀរ ហើយបុកគ្នាពេលបើកបរស្របទិសគ្នាពីទិសខាងត្បួងទៅទិសខាងជើង ក្នុងនោះ រថយន្ដម៉ាកតូយ៉ូតាហៃឡែនឌ័រ ពណ៌ទឹកប្រាក់.គ្មានស្លាកលេខ កៀរជាមួយរថយន្ដម៉ាកតូយ៉ូតាវីហ្កោពណ៌សស្លាកលេខ BM C 6777 ចង្កូតស្ដាំ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧-១៨ផ្លូវលេខ៥៨ស្ថិតនៅភូមិឃុំដូចខាងលើ បណ្ដាលឲ្យអ្នកបើកបរ.ថយន្តម៉ាកតូយ៉ូតាវីហ្កោឈ្មោះ នួន នីគីដា ភេទប្រុសអាយុ៤០ឆ្នាំនៅភូមិមិត្តភាពសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតនិងប្រពន្ធរួមដំណើ(មិនស្គាល់ឈ្មោះ)រងរបួសធ្ងន់ទាំង២នាក់ប្តីប្រពន្ធ ។

ចំណែក អ្នកបើកបររថយន្តម៉ាកតូយ៉ូតាហៃឡែនឌ័រ ឈ្មោះ ឃុន ជំនោរភេទ ប្រុសអាយុប្រហែល២៧ឆ្នាំនៅភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានស្លាប់ នៅនឹងកន្លែងកើតហេតុ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កមន្ទិលសង្ស័យជាច្រើន បន្ទាប់ពីប្រភពខ្លះថា រថយន្តទាំង២បាន បើកប្រដេញនិងកៀរគ្នាតាំងពីភូមិសាស្ត្រក្រុងប៉ោយប់ែតចូលមកភូមិសាស្ត្រស្រុកអូរជ្រៅ ហើយមានបញ្ហាគ្រោះដូច្នេះទៅ ។

ហេតុនេះ នគរបាលជំនាញព្រហ្មទ័ណ្ឌក៏អាចស្រាវជ្រាវដែរ បើសិនជាចាំបាច់ ត្បិតករណីនេះ ក៏មានការសង្ស័យជាប់ទាក់ទិនអំពើឃាតកម្មក្នុងរូបភាពបង្កជាគ្រោះថ្នាក់ចរាចរណ៍ ៕

 

 

មតិ