អ្នកប្រើប្រាស់រថយន្តអត់ពន្ធពាក់ស្លាកលេខក្លែងបន្លំ កាន់តែចាញ់ថ្ងៃ និងរងាហើយ បើគយសកម្មយ៉ាងនេះ

ខេត្តព្រះសីហនុ/អ្នកប្រើប្រាស់រថយន្ត អត់ពន្ធនិងពាក់ស្លាកលេខ ក្លែងបន្លំ នៅខេត្តព្រះសីហនុកាន់តែ រងានិងចាញ់ថ្ងៃហើយនេះបើតាមមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុអោយដឹងនៅព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០១៩នេះថា ក្រៅពីរថយន្តទំនើបៗគេចពន្ធដែលសមត្ថកិច្ចគយឃាត់ចាប់កន្លងមក ក៍មានរថយន្តគ្រប់ប្រភេទមានតម្លៃទាបមួយចំនួនទៀតដែលគេចពន្ធក៍ត្រូវបានសមត្ថកិច្ចគយនិងរដ្ឋាករខេត្តព្រះសីហនុសហការជាមួយសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ឃាត់ចាប់យកមករក្សាទុកជាបន្តបន្ទាប់ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ក្នុងនោះរថយន្តចង្កូតឆ្វេងតម្រូវអោយបង់ពន្ធឡើងវិញបូកបន្ថែមនិងប្រាក់ពិនយ័ ចំណែករថយន្តចង្កូតស្តាំ ត្រូវរឹបអូសយកទាំងស្រុងទុកជាទ្រព្យសម្បត្តិរដ្ឋ។

ជាមួយគ្នានេះ យោងតាមរបាយការណ៍ពីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុអោយដឹងផងដែរថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មន្រ្តីគយសាខាខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចចម្រុះ បានធ្វើការចាប់ឃាត់រថយន្តជាបណ្តោះអាសន្នចំនួន ០៣ គ្រឿងបន្ថែមទៀតរួមមាន:
១-LEXUS RX330 ពណ៌ទឹកមាស ចង្កូតឆ្វេង ឆ្នាំផលិត2005 ពាក់ស្លាកលេខបន្លំភ្នំពេញ 2AV-1372 (ជាស្លាកលេខរបស់រថយន្តម៉ាក TOYOTA PRIUS)។
២-LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំផលិត2005 ពាក់ស្លាកលេខបន្លំ ភ្នំពេញ 2AJ-0149(ជាស្លាកលេខរបស់រថយន្តម៉ាក KIA MORNING)។
៣-LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំផលិត2007 ពាក់ស្លាកលេខបន្លំ ភ្នំពេញ 2AN-3030 (ជាស្លាកលេខរបស់រថយន្តម៉ាក TOYOTA CAMRY)។
លោកទុំ ណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុមានប្រសាសន៍បញ្ជាក់ថា ការឃាត់ចាប់រថយន្តគេចពន្ធគឺធ្វើគ្រប់ប្រភេទរថយន្ត ដោយពុំគិតថាជារថយន្តទំនើបតម្លៃខ្ពស់ឬរថយន្តធម្មតាតម្លៃទាបឡើយ៕

 

 

មតិ