ឃាត់ខ្លួនចិន៣៦៦នាក់មាន២៧នាក់សមត្ថកិច្ចចិនកំពុងតាមចាប់ខ្លួននៅអគារកំពស់៨ជាន់ក្នុងក្រុងបាវិត

ស្វាយរៀង/សមត្ថកិច្ចខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យជនបរទេស នៅទីតាំងអគារគ្មានលេខ មានកម្ពស់៨ជាន់មួយកន្លែង  ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទ២១ ខែសីហា ឆ្នាំ២០១៩បានធ្វើការត្រួតពិនិត្យលើជនបរទេសចំនួន៣៦៦នាក់ ក្នុងនោះមានស្ត្រី៨២នាក់ និងវៀតណាមម្នាក់ ។

សមត្ថកិច្ចបានឱ្យដឹងថាៈជាលទ្ធផល សមត្ថកិច្ចបានរកឃើញមានបុរស ស្ត្រីជនជាតិចិនចំនួន២៧នាក់ចូលមកស្នាក់នៅនិងធ្វើការដោយពុំមានឯកសារផ្លូវច្បាប់ ក្នុងនោះមានស្ត្រីចំនួន៦នាក់ផងដែរ ដែលមានឈ្មោះក្នុងបញ្ជីមុខសញ្ញាស្វែងរកចាប់ខ្លួនរបស់សមត្ថកិច្ចនគរបាលប្រទេសចិន ហើយបានឃាត់ខ្លួនបញ្ជូនមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី ។

ប្រភពដដែលបានបន្តថាៈជនបរទេស(ចិន) ចំនួន៣៣៩នាក់ (ស្រី ៧៦នាក់) ដែលមិនមានឈ្មោះជាប់ពាក់ព័ន្ធក្នុងបញ្ជីរបស់សមត្ថកិច្ចចិន ក្រុមប្រតិបត្តិការចម្រុះ បានសម្រេចទុករយៈពេលមួយសប្តាហ៍ ឲ្យអ្នកទទួលខុសត្រូវក្រុមហ៊ុនយកឯកសារមកបង្ហាញសមត្ថកិច្ចកម្ពុជាឲ្យទាន់ពេលកំណត់។

ក្រោយមក សមត្ថកិច្ចក៏បានបញ្ចូនជនសង្ស័យជនជាតិចិន ដែលសមត្ថកិច្ចចិនតាមរកនោះ មកកាន់អគ្គនាយកដ្ឋានអន្តោតប្រវេស៍រាជធានីភ្នំពេញ កាលពីយប់មិញដល់ក្នុងវេលាម៉ោង១២យប់ ៕

 

 

មតិ