នាំកុមារ4នាក់ទៀតទៅព្យាបាលបេះដូងចំហនៅប្រទេសចិន

ភ្នំពេញ÷លោកវេជ្ជបណ្ឌឹតសុខា ដារ៉ាពិសិដ្ឋប្ធានផ្នែកបច្ចេកទេសនៃមន្ទីរពេទ្យស្រុកបរកែវ ខេត្តរតនគិរីបានប្រាប់នៅថ្ងៃទី21ខែសីហាកន្លងមកនេះ បាននាំយកកុមារ4នាក់(3នាក់មកពីស្រុកបាធាយខេត្តកំពង់ចាមនិងម្នាក់ទៀតមកពីស្រុកពញាក្រែកខេត្តត្បូងឃ្មុំ)ទៅវះកាត់ជំងឺបេះដូចំហដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិតរូបនេះបានប្រាប់អ្នកសារពត៌មានថា នេះជាកុមារទី51ដល់ទី54ដែលត្រូវបានអង្គការ YUNDIនៃប្រទេសចិនបានជួយសម្របសម្រួលរៀបចំលិខិតឆ្លងដែន ទិដ្ឋាការនិងសំបុត្រយន្តហោះរួមទាំងការផ្តល់មធ្យោបាយធ្វើដំណើរហូបចុក ការស្នាក់នៅទាំងមុន និងទាំងក្រោយពេលវះកាត់និងព្យាបាលក្រៅពីការជួយដល់កុមារកម្ពុជា អង្គការ YUNDIបានជួយលើកកំពស់សេវាសុខាភិបាលនៅតាមជនបទនិងចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលដល់តំបន់ដាច់ស្រយាលដូចជាខេត្តរតនគិរីនិងទីជនបទតាមខេត្តមួយចំនួនទៀត។

លោកអ៊ុំកោ ឆាយដែលជាជីតារបស់កុមារីឆាយ រត្ន័មុនីរស់នៅស្រុកបាធាយខេត្តកំពង់ចាមបានចាប់អារម្មណ៍ដឹងគុណនឹងថ្លែងអំណរគុណដល់គ្រូពេទ្យរបស់អង្គការYUNDIដែលដឹកនាំដោយលោក LUO ZHIបានមកជួយពិនិត្យអេកូសាស្ត្រដោយឥតគិតថ្លៃដល់កុមារកម្ពុជានៅស្រុកបាធាយយើងនេះកាលពីពាក់កណ្តាលខែកក្កដាមកម៉្លេះ។ហើយបានជួយគ្រប់បែបយ៉ាងប្រកបដោយក្រមសីលធ៌មនិងវិជ្ជាជីវខ្ពស់រួមទាំងឧបករណ៍សំភារៈទំនើបៗទៀតផង។

លោក LUO ZHI ប្រធានអង្គការYUNDIបានបង្ហាញដោយឥតលាក់លៀមពីលំហសេរីភាពយ៉ាងទូលំទូលាយរបស់សង្គមស៊ីវិលនៅកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចហ៊ុន សែនក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈចូលរួមក្នងវិស័យសុខាភិបាល។ដូចជាការវះកាត់និងព្យាបាលបេះដូងចំហនេះដោយឥតគិតថ្លៃជូនដល់កុមារកម្ពុជា។លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានបង្កលក្ខណៈងាយស្រួលដល់អង្គការយើងខ្ញុំក្នុងការបំពេញបេសកកម្មនៅកម្ពុជាបានជោគជ័យ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី1ខែកក្កដាកន្លងទៅ អង្គការYUNDIត្រូវបានក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិកាអន្តរជាតិកម្ពុជាទទួលស្គាល់ថាជាអង្គការសង្គមស៊ីវីលអន្តរជាតិក្នុងការរួមចំណែកបំពេញបេសកកម្មនៅកម្ពុជា។មានរូប។

 

 

មតិ