ចាប់ខ្លួនជនសង្សយ័ពាក់ពន្ធ័គ្រឿងញៀននៅតំបន់នេសាទសមុទ្រ

ដោយះវណ្ណះ
ព្រះសីហនុះកម្លាំង អាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយកម្លាំងការិយាល័យ បង្គ្រាបបទល្មើសគ្រឿងញឿនកងរាជអាវុធហត្ថខេត្ត ចុះ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ពាក់ពន្ធ័បទល្មើសគ្រឿងញៀននៅស្រុកស្ទឹងហាវកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២១ខែ សីហា ឆ្នាំ២០១៩។

មន្ត្រីបានប្រាប់ថា ជនសង្សយ័មានឈ្មោះដូចខាងក្រោម
១.ឈ្មោះ ជាង សេរីវុធ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិ៣ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទីលំនៅបច្ចុប្បន្ន ភូមិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
២.ឈ្មោះ ចាន់ ដែង ភេទប្រុសអាយុ៣៩ឆ្មាំមុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតភូមិ៤ឃុំទំនប់រលកស្រុកស្ទឹងហាវ។
៣.ឈ្មោះ ស្ដាយ ស ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមមេផ្ទះមានទីលំនៅក្រុម៣ ភូមិ៤ ឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុមានទីកន្លែងកំណើតឃុំត្របែកស្រុកកំចាយមា ខេត្តព្រៃវែង។
៤.ឈ្មោះ តូច ថន ភេទប្រុសអាយុ៣៥ឆ្មាំមុខរបរ ចុងភៅមានទីកន្លែងកំណើតឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតទីលំនៅបច្ចុប្បន្នភូមិរិទ្ធី២ឃុំកែវផុសស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
៥.ឈ្មោះ មី ជី ភេទប្រុសអាយុ៣៣ឆ្មាំមុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ឃុំ ទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

រីឯវត្ថុតាងរួមមាន
១/​ ម្សៅសថ្លា​ ចំនួន១៦ កញ្ចប់
២/ទូរស័ព្ទ​ ចំនួន០៧គ្រឿង
៣/ ម៉ួតូ២គ្រឿង
៤/ប្រាក់រៀល១៨៩០០០រៀល
៥/ដប់ជក់១
៦.ជញ្ជីងថ្លឹង១គ្រឿង។
ជនសង្សយ័ខាងលើត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕

មតិ