បុរសជនជាតិចិនម្នាក់ត្រូវបានប៉ូលីស ឃាត់ខ្លួនពាក់ពន្ធ័ថ្នាំញៀននៅក្រុងព្រះសីហនុ

ដោយះវណ្ណះ/
ព្រះសីហនុ/បុរសជនជាតិចិនម្នាក់និងថ្នាំញៀន មួយចំនួនត្រូវបានប៉ូលីសក្រុងព្រះសីហនុឃាត់ខ្លួន កាលពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៩ នៅភូមិ៣ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ។

មន្ត្រីនគរបាល នៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុបានប្រាប់ថាជនសង្ស័យមាន ឈ្មោះ. Chen Hao ភេទប្រុសអាយុ ៣៥ ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅជិនបុិ ទីកន្លែងកំណើតប្រទេសចិន ។

វត្ថុតាងដកហូតជារួមមានម្សៅពណ៍សរថ្លាសង្ស័យជាសារធាតុញៀនចំនួន២២ កញ្ចប់ (កញ្ចប់ធំ១កញ្ចប់) ថ្នាំញៀនWY ១០ គ្រាប់ ជញ្ជីញថ្លឹង១ គ្រឿង ទូរស័ព្ទ២គ្រឿង។

បច្ចុប្បន្នជនសង្សយ័ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

 

 

មតិ