ពលករចំណាកស្រុកខ្មែរ១១នាក់ស្លាប់នៅកន្លែងនិង៤នាក់ទៀតដង្ហើមចង្រឹតដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ

អន្តរជាតិ៖ ពលករខែមរចំណាកស្រុកចំនួន ១៥នាក់បានស្លាប់នៅកន្លែងកើតហេតុ១១នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិ៍ង០៤នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេកំពុងជិះលើរថយន្តឈ្នួលទៅវ៉ៃត្រាបន្តរវីហ្សានៅព្រំដែនក៏ត្រូវប៉ះទង្គិចជាមួយនឹងរថយន្តសណ្តោង នេះតាមសេចក្តីរាយការណ៍ពីកាសែតថៃនៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៩ ។

កាសែតថៃបានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង៤,១៥នាទីទៀបភ្លឺព្រឹកថ្ងៃទី១៨ខែ សីហា ឆ្នាំ ២០១៩តាមបណ្តោយផ្លូវពីស្រះកែវ ទៅច័ន្ទបុរី ក្បែផ្លូវចូលទៅសាលាស្រុក ក្នុងស្រុកវុំាងសុំប៊ូនខេត្តស្រះកែវ ប្រទេសថៃ។

ករណីនេះក្រុមតម្រួតថៃទៅដល់គេសង្គេតឃើញថាមានរថយន្ត តួរីសមួយគ្រឿងពាក់ស្លាកលេខលឿងបាងកក ៣៤-០៤០៥ របស់ លោកណាវីនត្រាវ៉ែលបានរេឆ្លងខ្សែបន្ទាត់ទ្រូងថ្នល់ទៅបុកនឹងរថយន្តសណ្តោង ប្រភេទកង់១៨ពាក់ស្លាកលេខ ៧០-១២៣៤និង ៧០-១២៣៥ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នាក្នុងតំបន់កំពុងស្ថាបនាផ្លូវថ្នល់ ពី ២ ខ្សែទៅ៤ខ្សែបណ្តាលអោយរថយន្តតួរីសរួញមួយកំណាត់ខាងមុខ ។

សមត្ថកិច្ចថៃបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់មានចំនួន ១៥នាក់ដែលបានធ្វើដំណើរទៅកាន់ព្រំដែនត្រង់ចំណុចច្រកអន្តរជាតិបានឡែម ( ច្រកអន្តរជាតិដូងជាប់នឹងស្រុកកំរៀង ) ដើម្បីវ៉ៃត្រាបំពេញឯកសារក្នុងការរស់នៅបន្តក្នុងប្រទេសថៃដែលពលករចំណាកស្រុកទាំងអស់នោះ សុទ្ធសឹង ជាពលករមកពីប្រទេសឡាវ ។


ក្រោយពីមានការជួយសង្គ្រោះរួចមកគឺមានពលករស្លាប់ចំនួន ១១ នាក់ ( ប្រុស៥នាក់ និង ស្រី ៦ នាក់ )ក្នុងនោះមានអ្នកបើកបររថយន្តផងដែរនិង៤នាក់ទៀត
រងរបួសធ្ងន់ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពទ្យ វុំាងសុំប៊ូន។

ដោយប៉ូលិសបានសន្និដ្ឋានបឋមថាបញ្ហានេះគឺបណ្តាលមកពីអ្នកបើកបររយន្តតួរីសដេកលក់ទើបធ្វើអោយរេចង្កូតបែបនេះ ៕

 

 

មតិ